ឯកឧត្តម គួច ចំរើន បាននាំយកបច្ច័យ ទៅប្រគេនព្រះតេជគុណ​ ហ៊ុន​ ម៉ាណែត​ ដើម្បីចូលរួមកសាងសមិទិ្ធផលនានា​ លើវិស័យពុទ្ធចក្រ​ ក្នុង​វត្តអម្ពរវ័ន្ត​…

172

សពអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវបានដង្ហែចេញពីភូមិ គ្រឹះ លេខ៤១ មហាវិថីសម្តេចព្រះសុរាម្រិត សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឆ្ពោះទៅ កាន់ ទីបញ្ចុះ សព នៅភូមិទី២ ឃុំរការខ្នុរ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង៧ និង១៨នាទី ព្រឹក នាថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ២០២០ ម្សិលមិញនេះ ។

ក្នុងនោះ គេបានឃើញ ព្រះតេជគុណ​ ហ៊ុន ម៉ាណែត និមន្តបិណ្ឌបាត្រ តាមភូមិ នៅស្រុកកំណើត ក្នុងរយៈពេលនៃការបួសមុខភ្លើង ជូនជីដូន បន្ទាប់ពីទទួលមរណកាលទៅ។ចំណែកនាថ្ងៃ ០៧ ខែឧសភា ឆ្នាំ ២០២០ ​ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក៏បាននាំយកបច្ច័យចំនួន​ ២០.០០០.០០០៛​ (​ ម្ភៃ​លាន​រៀល​ ) ទៅប្រគេនព្រះតេជគុណ​ ហ៊ុន​ ម៉ាណែត​ ដេីម្បីចូលរួមកសាងសមិទិ្ធផលនានា​ លេីវិស័យពុទ្ធចក្រ​ ក្នុង​វត្តអម្ពរវ័ន្ត ហៅវត្តស្វាយដំណាក់​ ស្ថិតក្នុងឃុំជីនីក​ ស្រុកក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​៕