រន្ធត់ណាស់! ក្មេង​ប្រុស​ស្រី ៣នាក់​លង់ដៅ​ទឹក​រណ្តៅ​ខ្សាច់ ​ស្លាប់ជាប់គ្នាទាំង៣តែម្តង…

163

ភ្នំពេញ ៖ ហេតុការណ៍​នេះ កើតឡើង​នៅវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ នៅ​ចំណុច​ភូមិព្រែកតាគង់ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាធានីភ្នំពេញ។បើតាម​ការឲ្យដឹងពីឪពុកក្មេងរងគ្រោះបានឲ្យដឹងថា គាត់បានបាត់កូនទាំងពីម៉ោង៧យប់ ហើយក៏ដើរសួរអ្នកជិតខាង ទើបដឹងថា ក្មេង​រងគ្រោះទាំង៣នាក់ មកលេងនៅរណ្តៅទឹកខ្សាច់តាំងពីព្រលប់ ហើយលង់ស្លាប់ទាំង៣នាក់ប្រុសស្រី។ ឪពុកក្មេងរងគ្រោះដដែលបានឲ្យដឹងថា ក្មេងស្រីរងគ្រោះទាំង៣គឺត្រូវជាបងប្អូនជីដូមួយនឹង គ្នា ក្មេងដែលលង់ទឹកស្លាប់ទី១ឈ្មោះ លី បុប្ផា ភេទស្រី អាយុ៣ឆ្នាំ ទី២ឈ្មោះ ដារ៉ា ភេទប្រុស អាយុ៤ឆ្នាំ ទី៣ឈ្មោះ រ៉ូហ្សា ភេទស្រី អាយុ៥ឆ្នាំ។ ឪពុកក្មេងរងគ្រោះដដែលបានឲ្យដឹងថា ខណៈពេលដែល​គាត់មកពីធ្វើការវិញ គឺនៅវេលម៉ោង៧យប់ គឺគាត់បាត់កូន ក៏ដើរសួរអ្នកជិតខាងទៅ ទើបដឹងថា កូនដ់ើរមកលេងនៅរណ្ដៅខ្សាច់ ក៏ចុះមកមើលឃើញ​ក្មេងលក់ទឹកស្លាប់ជាប់គ្នាទាំង៣តែម្តង។

អ្នកឃើញហេតុការណ៍ដំបូងបានឲ្យដឹងថា គឺបានឃើញក្មេងប្រុសស្រីទាំង៣នាក់អណ្តែតក្នុងរណ្ដៅទឹកខ្សាច់ ទើបនាំគ្នាចុះស្រង់។ ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាកម្លាំងជំនាញកោសល្យវិច័យបាន​ចុះ​ធ្វើ​កោសល្យវិច័យសព រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕