ពលករខ្មែរ ដែលផ្ទុះហ្គាសជាប់នៅកណ្តាលសមុទ្រ ៤ថ្ងៃ ពេលនេះស្ថានទូតបានចុះមក សួរសុខទុក្ខ ដល់កន្លែងស្នាក់នៅរបស់គាត់…

115

ករណីផ្ទុះហ្គាសនេះ កើតឡើងនៅថ្ងៃទី12/08/2020 នៅកណ្តាលសមុត្រ ដែលបណ្តាលអោយទូករងការខូចខាត និងចាប់ផ្តើមលិច ដោយមើលទៅគ្មានសង្ឃឹម គាត់បានថតវីដេអូ សុំអោយមានអ្នកជួយសង្គ្រោះ ហើយក៏បានធ្វើវីដេអូលាក្រុមគ្រួសាររបស់គាត់ ព្រោះបើគាត់មិនមានអ្នកមកជួយទាន់ពេលទេ គាត់ពិតជាត្រូវលង់ទឹកស្លាប់នៅ កណ្តាលសមុត្រនេះហើយ។

ពិតជាសំណាងណាស់ ដោយយោងតាមហ្វេសបុកផេចរបស់ កឹម ចំរើន Kem chamroeun បានផ្តល់ព័ត៌មានអំពីពលករខ្មែរម្នាក់ខាងលើថា: ស្ថានទូតបានបញ្ជាក់ថា ពលករម្នាក់នេះគាត់បានផុតពីគ្រោះថ្នាក់ហើយ ពេលនេះក្រុមការងារស្ថានទូតកំពុងធ្វើដំណើរចុះទៅសួរសុខទុក្ខគាត់។

ករណីពលករនេសាទខ្មែរផ្ទុះហ្គាសនៅលើទូកនេសាទពលករ គ្រោះថ្នាក់មានឈ្មោះ វ៉ាន់ ឡុន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះ បានចេញពីមន្ទីរពេទ្យមកសម្រាកព្យាបាលនៅបន្ទប់ស្នាក់នៅក្នុងស្រុកប៉ាកណាម ខេត្តរ៉ាក់យ៉ង។ពេលនេះ ក្រុមការងារស្ថានទូតកំពុងចុះទៅជួបគាត់ផ្ទាល់ដើម្បីសួរសុខទុក្ខ និងជួយជាអំណោយ ក៏ដូចជាថវិកាមួយចំនួនឧបត្ថម្ភដល់រូបគាត់។

យោងតាមហ្វេសបុកផេចរបស់ «កឹម ចំរើន Kem chamroeun» ដ៍ដែល បានមកជួបពលករខ្មែររងគ្រោះខាងលើហើយ និងបានសាកសួរសំនួរជាច្រើនទៅគាត់ ក្នុងនោះគាត់បានប្រាប់រឿងរ៉ាវថា លើទូកនោះគឺមានតែគាត់ទេ ហើយក៏ផ្ទុះហ្គាស ទើបធ្វើទូករបស់គាត់លិចបាត់ គាត់ក៏អណ្តែតនៅលើសមុត្រតែម្នាក់ឯងចំនួន ៤ថ្ងៃ ៤យប់ ហើយពេលនោះមានព្យុះភ្លៀងទៀត គាត់បានយកទឹកសមុត្រសម្រាប់ផឹករាល់ថ្ងៃ ហើយដៃជើងរបស់គាត់ មួយផ្នែតត្រូវត្រីស៊ី ផងដែរ។ ប៉ុន្តែដោយសារតែបាត់ដំណឹងសូន្យឈឹង ទើបថៅកែរបស់លោកបាន ដាក់អោយពលករដ៏ទៃ តាមរកគាត់ ហើយចុងក្រោយទើបរកឃើញ និងសង្គ្រោះគាត់បានទាន់ពេលវេលា។