ប្រទេស​ចិន​ចាប់ផ្តើម​នាំចូល​ផ្លែ​ម្នាស់ និង​សាច់គោ​រាប់សិប​តោន​ជា​លើកដំបូង​…

158

[​សៀង​ហៃ​]៖ ទំនិញ​មួយចំនួន​ដូចជា ផ្លែ​ម្នាស់​ពី​ប្រទេស​ប៉ា​ណា​ម៉ា និង​សាច់គោ​ពី​ប្រទេស​បូ​លី​វី​ស្ថិតនៅ​តំបន់​អាមេរិក​ឡាទីន ហើយ​នេះ​គឺជា​ការ​នាំ​ចូល​ក្នុង​តំណាក់កាល​ទី ១ និង​ជា​លើក​ដំបូង​បំផុត​ផងដែរ​។ នេះ​បើ​តាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​ទំនិញ​ដែល​ត្រូវ​នាំ​ចូល​មក​កាន់​ប្រទេស​ចិន តាមរយៈ​កំពង់ផែ​យ៉ាង​សាន (Yangshan) នៃ​ទីក្រុង​សៀង​ហៃ​ខាងលើ​គឺ​មានដូចជា ផ្លែ​ម្នាស់​ចំនួន ២១​តោន និង​សាច់គោ ៧៤​តោន​។ ការនាំ​ចូល​នេះ​គឺ​ស្ថិតនៅក្នុង​កិច្ចព្រមព្រៀង​រវាង​ចិន និង​បណ្តា​ប្រទេស​អាមេរិក​ឡាទីន ដែល​បាន​ងាក​រេ​ចង្កូត​មក​គាំទ្រ​នយោបាយ​ចិន​តែមួយ ដោយ​ចាត់ទុក​កោះ​តៃវ៉ា​ត្រឹមតែ​ជា​ខេត្ត​មួយ​របស់​ចិន​។

​ប្រទេស​ចិន​ក៏​បាន​សន្យា​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម ឲ្យ​កាន់តែ​ខ្លាំងក្លា​ផងដែរ ជាមួយ​បណ្តា​ប្រទេស​នានា​នៅ​អាមេរិក​ឡាទីន​៕