ចាប់ជនដៃដល់ប៉ងរំលោភស្រ្តីកម្មការនីរោងចក្រមិនបានសម្រេច សម្លាប់បំបិតមាត់យ៉ាងសាហាវឃោឃៅ…

181

(ភ្នំពេញ) ៖ ឃាតករដែលជាជនដៃដល់ប៉ង រំលោភស្រ្តីម្នាក់​ ហេីយបានវាយ និង ចាក់សម្លាប់​កាលពីវេលាម៉ោង៧​ និង២០យប់ ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០នេះ នៅក្នុងបន្ទប់ជួលជាន់ទី២ ស្ថិតក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានហេីយ។

ជនរងគ្រោះមាន ឈ្មោះ ស៊ាត ស៊ន អាយុ ២៨ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយនារីរងគ្រោះខាងលើរូបនេះ គឺត្រូវបានជនដៃដល់វាយនិងយកកាំបិតចាក់ស្លាប់ក្នុងថ្លុកឈាម ក្នុងរូបភាពស្រាតអស់ផ្នែកខាងក្រោម​ ៕

នារីម្នាក់ត្រូវគេសម្លាប់ ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួលស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យនោះហើយ​ និងមានការបញ្ជាពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកបាន ស្រាវជ្រាវក្តោបមុខសញ្ញានេះ តាមរយៈដឹកនាំកម្លាំងជំនាញ ប្រមាញ់ គ្រប់រូបភាពនៃការងារជំនាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យជាឃាតកបានតែម្តង៕