គ្រូថ្នាំខ្មែរក្រុងសៀមរាបព្យាបាលម្តាយលួចដាក់ថ្នាំសម្រើបរំលោភបូកកូនស្រីអ្នកជំងឺ…

237

ដោយសារតែម្តាយឈឺកូនស្រីក៏តាមមកថែម្តាយនៅក្នុងផ្ទះគ្រូខ្មែរបែរជា ត្រូវគ្រូ នោះរំលោភរហូតបានសម្រេច ក្រោយមកសមត្ថកិច្ចជំនាញបានទទួលពាក្យបណ្តឹងក៏ចុះមកឃាត់ខ្លួនគ្រូបោកនេះបង្កការភ្ញាក់ផ្អើលតែម្តងហេតុការណ៍កើតឡើងនៅ ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតក្នុង ក្រុងសៀមរាប ខេត្តសៀមរាប។

​តាមការឱ្យដឹងពីលោកវរសនីយ៍ឯក ជា ហេង នាយការិយាល័យ នគរបាលប្រឆាំងការជួញដូរមនុស្ស  និង ការពារអនីតិជន ខេត្តសៀមរាប បានឱ្យដឹងនៅ ព្រឹកថ្ងៃទី ១៥ ខែឧសភា  ឆ្នាំ២០២០ នេះថា កាលពីថ្ងៃ ទី០៩ ខែឧសភា  នារីរង គ្រោះអាយុ ២០ ឆ្នាំ បានដាក់ពាក្យបណ្តឹងថាខ្លួនបានទៅមើលថែ ជំងឺម្តាយនៅផ្ទះគ្រូអឹម ( គ្រូខ្មែរ ) ហើយ ត្រូវបានឈ្មោះគ្រូ អឹម ហៅ ចូលបន្ទប់យកដៃច្រត់ពីលើ ក្បាល ហើយ ឱ្យលេបថ្នាំពណ៌ខៀវ  ស្រាប់តែទន់ ខ្លួន ហើយ គ្រូអឹម បាន រួម ភេទ ជាមួយខ្លួន ។ បន្ទាប់មក គ្រូ អឹម ឱ្យកូនសិស្ស ឈ្មោះសី ឈ្មោះប៊ុន ឈ្មោះជាល ឈ្មោះវីត រួមភេទជាមួយ ខ្លួនបានម្នាក់ម្តងទៀតផង។


លោកបានបន្ថែមថាក្រោយ ពីទទួល ពាក្យបណ្តឹង រួចយើង សុំគោលការណ៍លោក ព្រះរាជអាជ្ញា អមសាលាដំបូង ខេត្ត  សៀមរាប  បើកការស៊ើបអង្កេតបឋម។ គិតត្រឹម  រសៀល ថ្ងៃទី១៤ ខែឧសភា ដឹកនាំ កម្លាំងដោយលោក ថេង សំណាង ព្រះរាជអាជ្ញារងបាន ទៅដល់ផ្ទះគ្រូអឹម នៅភូមិក្របីរៀល សង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប ហើយធ្វើការឆែកឆេររកឃើញ វត្ថុតាង សំបកថ្នាំជា ច្រើនបន្ទះ (ជាថ្នាំសម្រើប) និង ឃើញមានជនរងគ្រោះចំនួន ២ នាក់ ទៀតដែលជាកូនអ្នកជំងឺ ។
លោក វរសនីយ៍ឯក ជា ហេង  បានបញ្ជាក់ ថា ជនសង្ស័យទាំង ៣ នាក់ រួមមាន ៖ ១- ឈ្មោះ  ពិន អ៊ឹម ភេទប្រុស អាយុ ៤៦ ឆ្នាំ  ២-ឈ្មោះ សយ សំប៊ុន ភេទប្រុស អាយុ ៣៤ ឆ្នាំ  និង៣-ឈ្មោះ ស៊ាន កុសល ( ហៅជា ) ភេទប្រុស អាយុ ៣៦ ឆ្នាំ   អ្នកទាំង ៣ នាក់  រស់នៅ ភូមិ-សង្កាត់កើតហេតុខាងលើ ហើយ ត្រូវបានកម្លាំងជំនាញយើងបាននាំខ្លួនមក សាកសួរ ប៉ុន្តែ ពួកគេមិនព្រមសារភាពនោះទេ ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានកម្លាំង ជំនាញធ្វើការ ឃាត់ខ្លួនតាមបញ្ជារបស់លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តសៀមរាប នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៧ :២០ នាទីព្រឹកដើម្បី យកមក សួរនាំនៅការិយាល័យ ជំនាញ ហើយ រៀបចំកសាងសំណុំរឿងបញ្ជូនខ្លួនទៅ កាន់អយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕