កូរ៉េខាងជើងចាត់វិធានការក្តៅជាងប្រទេសផ្សេងៗ ដើម្បីប្រយុទ្ធនឹង COVID-19 ហើយគ្មាននរណា…

313

អាជ្ញាធរកូរ៉េខាងជើងកំពុងចាត់វិធានការ ដ៏តឹងរ៉ឹងបំផុតពុំធ្លាប់មានពីមុនមក ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃមេរោគឆ្លង COVID-19 ខណៈប្រព័ន្ធផ្សព្វផ្សាយរបស់កូរ៉េខាងត្បូងបានបញ្ចេញព័ត៌មានឲ្យដឹងថា នៅកូរ៉េខាងជើងមានអ្នកជំងឺចំនួន ០៨នាក់ហើយបានស្លាប់ដោយសារ មេរោគដ៏កាចសាហាវមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នារសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២០។ ការផ្ទុះឡើងនៃជំងឺ COVID-19 នៅឯទីក្រុងវូហាន (Wuhan) ប្រទេសចិន ដែលជាចំណុចកណ្តាលនៃការរាតត្បាតជំងឺនេះភ្លាម រដ្ឋអាជ្ញាកូរ៉េខាងជើង ក៏បានបញ្ជាឲ្យបិទព្រំដែនរបស់ខ្លួនយ៉ាងឆាប់រហ័សផងដែរ ដោយបានកាត់ផ្តាច់ខ្លួនកាន់តែខ្លាំង ចេញពីពិភពលោកខាងក្រៅ។

កូរ៉េខាងជើងដាក់ចេញថ្មីៗនេះ គឺមានភាពតឹងរ៉ឹងបំផុតពុំមានពីមុនមកឡើយ។ ក្នុងចំណោមវិធានការទាំងនោះ មានដូចជា រាល់ជនបរទេសដែលចូលប្រទេសរបស់ខ្លួន គឺត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ៣០ថ្ងៃ។ ជាមួយគ្នានេះប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង បានដឹកនាំយុទ្ធនាការប្រឆាំងនឹងមេរោគនេះ យ៉ាងខ្លាំងក្លាផងដែរ។ លើសពីនោះទៀត ក៏មានការចុះត្រួតពិនិត្យសុខភាពប្រជាជនពីផ្ទះមួយ ទៅផ្ទះមួយទៀត ខណៈមានរថយន្តដឹកឧបករណ៍បំពងសំឡេង ដើម្បីណែនាំពលរដ្ឋអំពីការអនុវត្តអនាម័យនៅទូទាំងប្រទេស។ ជនបរទេសដែលកំពុងរស់នៅក្នុងប្រទេសកូរ៉េខាងជើងវិញ ក៏កំពុងប្រឈមនឹងការរឹតត្បិតយ៉ាងខ្លាំងណាស់ដែរ។ ពួកគេទាំងនោះ ត្រូវបានអាជ្ញាធរប្រទេសនេះ ដាក់ឲ្យនៅដាក់ដោយឡែកពីគេ តាំងពីដើមខែកម្ភៈមកម្ល៉េះ។ ចំពោះអ្នកការទូតប្រចាំទីក្រុងព្យុងយ៉ាង ក៏មានវាសនាមិនខុសពីជនបរទេសដ៏ទៃទៀត ដែលរស់នៅក្នុងទឹកដីកូរ៉េខាងជើងដែរ។ ក្រុមអ្នកការទូតទាំងនោះ មិនត្រូវអនុញ្ញាតដើរហើរជុំវិញទីក្រុងឡើយ ខណៈឯកអគ្គរដ្ឋទូតរុស្ស៊ីបានរិះគន់ស្ថានភាពនោះថា «ជាការកម្ទេចផ្នែកសីលធម៌»។ ការទូតត្រូវបានផ្អាកស្ទើរតែទាំងស្រង់ ដោយគ្មានការប្រជុំ ឬសន្ទនាចរចាជាមួយមន្ត្រីកូរ៉េខាងជើង ឬជាមួយស្ថានទូតដទៃទៀតឡើយ ខណៈដែលការទំនាក់ទំនងជាមួយអាជ្ញាធរ ត្រូវបានកំណត់ត្រឹមការហៅទូរស័ព្ទ ឬតាមប្រអប់សំបុត្រពិសេស៕